លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីចូលជួបសម្តែងការគួររបស់ក្រុមអ្នកវិនិយោគនៃសាធារណរដ្ឋកូរ៉េ និងជម្រាបជូនអំពីគោលបំណងវិនិយោគមជ្ឈមណ្ឌលវប្បធម៌ កម្សាន្ត ទេសចរណ៍និងប្រវត្តិសាស្ត្រ នៅខេត្តសៀមរាប
បញ្ចូលអត្ថបទ ៖ Meng Nimol
2016-02-16 23:34:23

នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតជូនក្រុមអ្នកវិនិយោគនៃសាធារណរដ្ឋកូរ៉េចូលជួបសម្តែងការគួរនិងជម្រាបជូនអំពីគោលបំណងវិនិយោគមជ្ឈមណ្ឌលវប្បធម៌ កម្សាន្ត ទេសចរណ៍និងប្រវត្តិសាស្ត្រ នៅខេត្តសៀមរាប ។ឆ្លើយតបនឹងគោលបំណងនេះ ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្ត បានគាំទ្រនូវគម្រោងវិនិយោគដ៏ធំធេងនិងបានទុកលទ្ធភាពជូនអ្នកវិនិយោគពិនិត្យទីតាំងដែលអំណោយផល(ដីជួល) រួចហើយរៀបចំសំណុំបែបបទដាក់ជូនអនុគណកម្មការវិនិយោគខេត្ត ដើម្បីបញ្ជូនតាមនីតិវិធីទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC )ពិនិត្យសម្រេច ។