លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងអគារមន្ទីរ-អង្គភាពជុំវិញខេត្ត
បញ្ចូលអត្ថបទ ៖ vichet
2016-03-26 21:42:38

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប អមដំណើរដោយ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណ:អភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ដែលមានប្រវែង ១៦២០ ម៉ (ទទឹងពី10ម៉ ទៅ15ម៉ ) កាត់ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប និងពិនិត្យមើលដំណើរការសាងសង់អគារមន្ទីរ-អង្គភាពជុំវិញខេត្ត។