លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


សហការរៀបចំយុទ្ធនាការអនាម័យបរិស្ថាននៅក្នុងក្រុងសៀមរាប
បញ្ចូលអត្ថបទ ៖ vichet
2016-04-05 14:18:23

ថ្ងៃសៅរ៍ទី២ ខែមេសា ឆ្នាំ ២០១៦ ម៉ោង៨.០០ រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប និងមន្ទីរបរិស្ថានខេត្ត បានសហការរៀបចំយុទ្ធនាការអនាម័យបរិស្ថាននៅក្នុងក្រុងសៀមរាប ដឹកនាំដោយលោកបណ្ឌិត គឹម ឆៃហៀង អភិបាលរងខេត្តតំណាងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង និងបានការចូលរួមពីមន្ត្រី មន្ទីរអង្គភាព អាជ្ញាធរ ក្រុង សង្កាត់ កងកំលាំងប្រដាប់អាវុធ សិស្សានុសិស្ស និសិត្ស វិស័យឯនជន អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ និងប្រជាពលរដ្ឋ សរុបចំនួនជាង៣.០០០នាក់ ត្រូវបានចែកចេញ៧មុខសញ្ញាបោសសំអាត។