លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ស្ថានភាពជំនន់ទឹកភ្លៀងត្រូវបានរំដោះផុតពីការលិកលង់ហើយ
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-10-11 19:55:56

ខេត្តសៀមរាប ៖ ដោយស្ថានភាពបរិយាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខេត្តសៀមរាបបានទទួលរងនូវសម្ពោធទាប ដែលធ្វើឲ្យមានភ្លៀងធ្លាក់ផ្ទួនៗគ្នា ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យបណ្តាផ្លូវ និង ភូមិដ្ឋាន របស់ប្រជាពល រដ្ឋនៅក្នុងក្រុងសៀមរាបមួយចំនួន ត្រូវរងការលិចលង់ ។ ដើមី្បដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានដាក់នូវបទបញ្ជា និង វិធានបន្ទាន់ ដល់មន្ទីរពាក់ព័ន្ធ រួមទាំងអាជ្ញាធរក្រុង សៀមរាប បានចុះធ្វើអន្តរាគមន៍ ក្នុងការ រំដោះទឹកចេញពីក្រុងឲ្យខាងតែបាន ។ ឆ្លងតាមការចុះធ្វើកិច្ចប្រតិបត្តិការ ក្នុងការរំដោះ និង បញ្ចៀសជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ស្ថានភាពនៃជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនបានស្រកជាបន្តបន្ទាប់ ។ ដោយឡែកនៅតំបន់ភូមិវប្បធម៌ ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលធ្វើឲ្យមានការលិចលើកំណាត់ផ្លូវជាតិលេខ៦ និងភូមិដ្ឋាន ប្រជាពលរដ្ឋ ហើយចំណោទបញ្ហាសំខាន់នោះ គឺធ្វើឲ្យមានផលប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ។ បន្ទាប់ពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកម្លាំង នៃមន្ទីរជំនាញមានការពាក់ព័ន្ធ និង អាជ្ញាធរក្រុង ចុះធ្វើការពិនិត្យ និង ស្តារប្រព័ន្ធលូ ព្រមទាំងបើកមុខទឹកមួយចំនួន ដើមី្ប បញ្ចៀស និងរំដោះទឹកឲ្យអស់ពីផ្លូវជាតិ និង ភូមិដ្ឋានប្រជាពលរដ្ឋ នៅតំបន់ភូមិវប្បធម៌ ក្នុងគោលដៅផលប្រយោជន៍ របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា សំខាន់ដើមី្បបញ្ចៀសកុំឲ្យផ្លូវថ្នល់លិចលង់យូដែលធ្វើឲ្យខូចខាតផលប្រយោជន៍ ជាតិ ក៏ដូចជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ។ ក្នុងការបើកផ្លូវទឹក ជាជម្រើសមួយរបស់អាជ្ញាធរ មន្ទីរជំនាញពាក់ ព័ន្ធ គឺធ្វើយ៉ាងណាឲ្យទឹកជំនន់ទាំងនេះ រំដោះឲ្យចេញផុតពីក្រុងសៀមរាប កាលពីរសៀលថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៧ ។ ក្រោយពីបើកមុខទឹកជាច្រើនកន្លែង លុះនៅថ្ងៃទី ០៦ ខែឆ្នាំដដែល ទឹកដែលបានលិចលង់លើផ្លូវនៅ តំបន់ភូមិវប្បធម៌ ក៏បានស្រកអស់ពីដងផ្លូវជាតិ ក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ ដែលធ្វើឲ្យយានយន្តគ្រប់ប្រភេទ ធ្វើចរាចរណ៍ទៅមកប្រកបដោយសុវត្ថិភាពខ្ពស់ មិនមានការព្រួយបារម្ភទៀតឡើយ ។ ទោះបីការរំដោះបញ្ហាជំនន់ទឹកភ្លៀង បានរួចផុតក៏ពិតមែន តែសម្ពោធអាកាសធាតុក៏នៅមានភាពអាប់អ៊ួរនៅ ឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានការព្រួញបារម្ភផងដែរ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាន ទឹក និង ឧតុនិយម នៅប្រទេសកម្ពុជាទទួលរងសម្ពាធរហូតដល់ថ្ងៃទី១០ តុលា ដែលមានភ្លៀងធ្លាក់ទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប