លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីប្រកាសផ្ទេរ តែងតាំតំណែងជាប្រធានពន្ធនាគារ ខេត្តសៀមរាប
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-10-11 20:23:09

ខេត្តសៀមរាប ៖ ពិធីប្រកាសផ្ទេរ និងចូលកាន់តំណែងលោក ភាន ឆវ័ន្ត ជាប្រធានពន្ធនាគារ ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់តំណែងជាប្រធានពន្ធនាគារ ខេត្តសៀមរាប ជំនួសលោក ឆែម សាវុធ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាប្រធានពន្ធនាគារ ម ១(ព្រៃស ) និង ឧត្តមអគ្គានុរក្សថ្នាក់លេខ ៣ ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តកំពង់ធំ មកកាន់តំណែងជាប្រធានពន្ធនាគារខេត្តសៀមរាប ។ ជាមួយគ្នានេះផងដែរមន្ត្រីពន្ធនាគារចំនួន៣ រូបទៀត ត្រូវបានក្រសួងមហា ផ្ទៃតែងតាំងជាអនុប្រធានពន្ធនាគារខេត្តសៀមរាប ត្រូវបានប្រកាសតែងតាំង កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្នុងសាលប្រជុំរដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តមពៅ ពិសិដ្ឋ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ផងដែរ ។ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ ដេលបានប្រកាន់យកនៅច្បាប់ជាគោលឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ សកម្មភាពទាំងនេះថ្នាក់ខេត្តសម្រេចបានកន្លងមកជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។ នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលខេត្តត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើ ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និង ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ព្រម ទាំងត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប