លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីប្រកាស ផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការស្រុកវ៉ារិន
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-10-11 21:20:02

ខេត្តសៀមរាប ៖ លោក ភូ សំអាត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុក ប្រាសាទបាគង ទៅទទួលមុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកវ៉ារិន ជំនួសលោក នាក់ ណេរ៉ុន ដែល បានផ្ទេរភារកិច្ចទៅកាន់អភិបាលស្រុកស្រីស្នំ និង លោកស្រី អ៊ឹង ផល្លី ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ២ ពីអភិបាល រងស្រុកអង្គរជុំ ទៅទទួលមុខតំណែងជាអភិបាលរងស្រុកវ៉ារិន និង លោក កែ ស ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ទទួលមុខតំណែងជាអភិបាលរងស្រុកវ៉ារិន សម្រាប់អាណត្តិទី២ផងដែរ ។ ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងកាល ពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត នៅរដ្ឋបាលសាលាស្រុកវ៉ារិន ខេត្តសៀមរាប ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះអនុគណស្រុកទាំងពីរ អស់ លោក លោកស្រី ជាមេបញ្ជាការ បញ្ជាការរងប្រចាំទិស ក្រុមប្រឹក្សា គណៈអភិបាលស្រុក អាជ្ញាធរឃុំ មន្ត្រី រាជការជុំវិញស្រុកផងដែរ ។ បន្ទាប់ពីការអាននូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និង សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ព្រមទាំងការធ្វើ ប្តេជ្ញាចិត្តរួចមក មានមតិនោះលោក ពៅ ពិសិដ្ឋ បានធ្វើការវាយតម្លៃខ្ពស់ដោយបានគូសបញ្ជាក់ថា សមទ្ធិផលដែលស្រុកវ៉ារិន សម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ លោកក៏បានលើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែង និង ផ្ទេរភារកិច្ចនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់ តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។ លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់គឺច្រកចេញចូលតែមួយ ។ លោកក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និង កម្លាំងសមត្ថកិច្ច ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និងការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើរាល់ផលប៉ះពាល់ដល់ផ្លូវសាធារណៈ ក្នុងការធ្វើចរាចរណ៍ និង សណ្តាប់ធ្លាប់នៅទីប្រជុំជន ព្រមទាំងរក្សាឲ្យបាននូវអនាម័យ និង បរិស្ថាន ដោយស្រុកវ៉ារិន ដែលជាតំបន់សម្បូរទៅដោយព្រៃភ្នំ ហើយដែលបានកំពុងប្រែក្លាយទៅជាតំបន់ទេសចរណ៍សហមន៍ធម្មជាតិ ហើយក៏ជាស្រុកជាប់ចំណាត់ថ្នាក់នៅទូទាំងប្រទេស លើការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាពទៀតផង ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើ អភិបាល អភិបាលរងស្រុក ដែលទើបផ្ទេរភារកិច្ច ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ សំខាន់ចូលរួម អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង គោលនយោបាយចាត់តាំង នឹងដឹកនាំរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និង មន្ត្រីក្រោមឱវាទរដ្ឋបាលសាលាស្រុក ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៤សម្រាប់មន្ត្រីមុខងារសាធារណៈ គឺ ឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សេវាសាធា រណៈ ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីវឌ្ឍនៈភាព និង ការអភិវឌ្ឍន៍ស្រុករបស់ខ្លួន ឲ្យកាន់តែមាន សោភណ្ឌភាពស្រស់បម្រោង និង រីកចម្រើនថែមទៀត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប