
ដោយឡែកក៏មានកសិករមួយចំនួនដែលស្ថិតក្នុងភូមិអង្កាញ់ ឃុំស្វាយលើ កំពុងមានកង្វះខាតទឹកសម្រាប់ធ្វើការផ្លាស់ប្តូរទឹកក្នុងតង់ចិញ្ចឹមត្រី ដោយសារទីតាំងរបស់ពួកគាត់មិនសូវមានប្រភពទឹកគ្រប់គ្រាន់ បច្ចុប្បន្ននេះគាត់ត្រូវទិញទឹកពីអ្នកភូមិដើម្បីយកមកផ្លាស់ប្តូរទឹកក្នុងតង់ចិញ្ចឹម ដែលវាមានតំលៃថ្លៃ ក្នុងការប្តូរទឹកម្តង។ជាគ្នានោះដែរក្រុមការងារ បានឲ្យពួកគាត់ព្យាយាមស្តុកទឹកភ្លៀង ក្នុងពាង រឺលូសុីម៉ង ឲ្យបានច្រើនតាមលទ្ធភាពអាចធ្វើបាន តែត្រូវទុកវាឲ្យបាន៥ ទៅ៦ថ្ងៃមុននឹងយកទៅប្រើប្រាស់៕