រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

វេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីសម្រេចរួមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

  • 32
  • ដោយ vannak

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីរដ្ឋបាលខេត្ត បានចូលរួមវេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចរួមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) និងជាប្រធានក្រុមការងារអន្តរក្រសួង ដែលប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។ វេទិកាដំបូងនៅខេត្តកំពតនេះ រៀបចំក្នុងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងគោលបំណងដើម្បីដកស្រង់មេរៀន និងបទពិសោធសម្រាប់យកទៅរៀបចំវេទិកានៅតាមរាជធានី ខេត្តនីមួយៗ ក្រោមការដឹកនាំ និងសម្របសម្រួលដោយប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្តសាមីនីមួយៗ។

អត្ថបទទាក់ទង