រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ខេត្តសៀមរាបរៀបចំយុទ្ធនាការ ១៦ថ្ងែ បំពាក់បូពណ៌ស​ ក្រោមប្រធានបទ “រួមគ្នា បញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក”

  • 6
  • ដោយ vannak

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី​ ម៉ននី​ រង្សី​ អភិបាលរងខេត្តបានអញ្ជេីញបើកយុទ្ធនាការ ១៦ថ្ងែ បំពាក់បូពណ៌សក្រោមប្រធានបទ"រួមគ្នា បញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក"​ នៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់​ ដោយមានអ្នកចូលរួមពីបណ្តាមន្ទីរ​ អង្គភាព​ និងអង្គការដៃគូផងដែរ។

លោកស្រី​ អភិបាលរងខេត្តអំពើហិង្សានៅក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រីកំពុងតែកើតមានស្ទើររាល់ថ្ងៃ និងគ្រប់ទីកន្លែង ហើយអំពើហិង្សាទាំងនេះកើត ឡើងមានគ្រប់រូបភាពកាន់តែអាក្រក់ទៅៗ ដែលស្ត្រី និងកុមារី នៅតែបន្តជាកម្មវត្ថុ​ នៃអំពើហិង្សាលើរូបរាងកាយផ្លូវចិត្ត​ ផ្លូវភេទនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កន្លងមកការចូលរួមលុបបំបាត់អំពើហិង្សាលើស្រ្តី និងកុមារ បានធ្វើឡើងនៅគ្រប់រូបភាព និងគ្រប់សកម្មភាពក្នុងគោលបំណងដើម្បីអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ជា ពិសេស ក្រុមយុវជន ក៏ដូចជាបុរស និងក្មេងប្រុសបានចូលរួម ទប់ស្កាត់ អំពើហិង្សាលើស្រ្តី និងក្មេងស្រី។

លោកស្រី​ អភិបាលរងខេត្តបានបន្តថា​ អំពើហិង្សាលើស្រ្តី មិន មែនជាវប្បធម៌របស់សង្គមនោះទេ ទោះបីជាយើងទាំងអស់គ្នា យល់ថា វាត្រូវបានរុញច្រានដោយផ្នត់គំនិតរបស់មនុស្សទូទៅ ក៏ដោយមនុស្សជាអ្នកកំណត់ និងបង្កើតបទដ្ឋាននានា នៅក្នុង សង្គម ដូចជាការបង្កើតនូវប្រព័ន្ធបទដ្ឋាន ជំនឿ សង្គមអោ យតម្លៃលើបុរសច្រើនជាងស្ត្រី ហើយបុរសភាគច្រើនយល់ថាខ្លួនឯងមានកំលាំងខ្លាំងជាងស្រ្តី និងមានអំណាចច្រើនជាង ដែលសង្គមផ្តល់អោយរួមទាំងសង្គមគ្រួសារ និងសហគមន៍ផងដែរ។ ផ្អែកលើផ្នត់គំនិតនេះ ទើបការចាប់ផ្ដើមធ្វើការងារ ជាមួយក្រុមគោលដៅបុរស និងក្មេងប្រុសពិតជាបុគ្គលសំខាន់ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាលើស្រ្តី និងកុមារី ប្រកបដោយប្រសិទ្ធភាព និងអាចផ្លាស់ប្តូរសង្គមពួកគេ និងមនុស្សជំនាន់ក្រោយតាមរយៈការធ្វើជាគំរូដ៏ល្អក្នុងនាមជាបងប្រុស ប្អូនប្រុស ស្វាមី និងតួនាទីដទៃទៀតក្នុ ងការផ្លាស់ ប្តូរឥរិយាបថជាវិជ្ជមានជាបុគ្គល ចំពោះការគោរព និងផ្តល់តម្លៃដល់ស្រ្តី ហើយគ្មានគ្រួសារសហគមន៍ និងសង្គមណាមួយ ដែលគ្មានស្រ្តីចូលរួមចំណែកនោះទេ​ ការជួយដល់ស្រ្តីគឺជាការជួយខ្លួនឯង និងអ្នកដែលជាសមាជិកគ្រួសាររបស់យើងទាំងអស់គ្នា។

អត្ថបទទាក់ទង