ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ក្រោមអធិបតីភាពលោក ហែន ពុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ព្រមទាំងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារ មាតា បីតា របស់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី។
លោក អភិបាលរងខេត្តបានផ្តាំផ្ញេីដល់ប្អូនៗ យោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលត្រូវចូលរួមហ្វឺកហ្វឺនទាំងអស់ដូចខាងក្រោម៖ ១. ធ្វើជាស្នូលក្នុងភារកិច្ចការពារសន្តិសុខជាតិ បង្ក្រាបដាច់ខាត អំពើភេរវកម្ម ឧក្រិដ្ឋកម្ម និងរាល់អំពើប្រតិកិរិយាផ្សេងៗ ក្នុងគោលដៅការពារព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ២. ត្រូវមានស្មារតីខ្ពស់ ក្នុងការប្រយុទ្ធជាមួយខ្មាំងសត្រូវ ចេះជួយគ្នាក្នុងសមរភូមិ និងត្រូវមានឆន្ទៈស្នេហាជាតិជានិច្ច។ ៣. ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំដាច់ខាត។ ៤. ត្រូវចេះយកចិត្តទុកដាក់លើការងារប្រកបដោយការឈ្លាសវៃ ដោយត្រូវមានចក្ខុវិស័យខ្លួនឯងថាអ្វីដែលអាច នឹងកើតមានឡើង ដើម្បីដោះស្រាយឱ្យទាន់សភាពការណ៍ និងមិនត្រូវបាក់ស្មារតីនៅពេលមានឧបសគ្គណាមួយកើតឡើង។ ៥. កសាងរបៀបរបបការងារវិទ្យាសាស្រ្ត មានផែនការ មាន កម្មវិធីគោរពឋានានុក្រម ប្រមូលផ្តុំប្រជាធិបតេយ្យនិងមាន តម្លាភាព។ ធ្វើយ៉ាងនេះទើបយើងរក្សាបានសាមគ្គីភាព និងមានទស្សនៈ ផ្សះផ្សារជាតិពិតប្រាកដ។៦. ដើម្បីសម្រេចបានបណ្តាការងារ ដូចរៀបរាប់ខាងលើ ការពង្រឹ ងវិន័យជាកត្តាចាំបាច់មិនអាចខ្វះបាន ដោយហេតុថាវិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ ភាពអង់អាចក្លាហាន ការអំណត់ព្យាយាម។
ក្នុងឱកាសនេះដែរ លោក អភិបាលរងខេត្ត បានឧបត្ថម្ភថវិកាដល់យោធិនជ្រើសរើសថ្មីចំនួន ២លានរៀល និងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភថវិកា ចំនួន ២,២លានរៀល ដល់យោធិនជ្រើសរើសថ្មីចំនួន៨១នាក់ និងគ្រូ ចំនួន០៦នាក់ ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀលផងដែរ។