រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

នួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយមជ្ឈមណ្ឌលអាស៊ានចិន(Asean-China Center)

  • 9
  • ដោយ vannak

នៅបន្ទប់ប្រជុំសាលាខេត្ត នាថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០២៤​ បានរៀបចំជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តដឹកនាំជាមួយលោក​ យុន​ លីនណេ​ អភិបាលរខេត្ត​តំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តជាមួយមជ្ឈមណ្ឌលអាស៊ានចិន(Asean-China Center) ដឹកនាំដោយលោក ហ្ស៊ី ហ្សុងជុង (Shi Zhongjun) អគ្គលេខាមជ្ឈមណ្ឌលអាស៊ានចិន។

បន្ទាប់ពីពិភាក្សាគ្នារួច​ អង្គប្រជុំបានសម្រេច​ : ១-មជ្ឈមណ្ឌលអាស៊ានចិន បានចូលរួមគាំទ្រការផ្សាយវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តសៀមរាប ដោយបាននាំ អ្នកល្បីលើបណ្តាញសង្គមមួយចំនួន (Influencers) មកថតផ្សព្វផ្សាយអំពីតំបន់ប្រាសាទ និងកន្លែងទេសចរណ៍របស់ខេត្តសៀមរាបនាថ្ងៃនេះ។ ២-មជ្ឈមណ្ឌលអាស៊ានចិន មានការរៀបចំកម្មវិធីសហប្រតិបត្តិការលើវិស័យកសិកម្មសម្រាប់តំបន់អាស៊ាន ដោយស្នើសុំរដ្ឋបាលខេត្ត បន្តចូលរួមកម្មវិធីកសិកម្មដែលរៀបចំដោយមជ្ឈមណ្ឌល។ ៣-មជ្ឈមណ្ឌលអាស៊ានចិន ក៏បាននាំនូវក្រុមការងារលើវិស័យបណ្តុះបណ្តាលការងារ ដោយក្រុមការងារ នឹងធ្វើការបន្តជាមួយក្រសួងការងារ ក្នុងនោះ មជ្ឈមណ្ឌលក៏លើកឡើងចំពោះខេត្តសៀមរាប ដែលអាចស្នើសុំមកមជ្ឈមណ្ឌល ដើម្បីជួយជ្រុំជ្រែងលើការបណ្តុះបណ្តាលសម្រាប់មន្ត្រីជំនាញរបស់រដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ វិស័យកសិកម្ម និងការអប់រំជាដើម។

អត្ថបទទាក់ទង