រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី និងគណៈប្រតិភូធុរកិច្ចស៊ែប៊ី

  • 8
  • ដោយ vannak

ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី និងគណៈប្រតិភូធុរកិច្ចស៊ែប៊ី ដែលដឹកនាំដោយ ឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី និងក្រុមការងារប្រតិភូអមដំណើរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ស្តីទី លោកប្រធានមន្ទីរពាណិជ្ជកម្ម លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកនាយករងទីចាត់ការផែនការ និងវិនិយោគ តំណាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ លោកប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងប្រតិបត្តិករទេសចរណ៍កម្ពុជាចូលរួមផងដែរ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី និងគណៈប្រតិភូធុរកិច្ចស៊ែប៊ី នេះ ដើម្បីពិភាក្សាពីសក្តានុពលវិនិយោគ បរិយាកាសធុរកិច្ច និងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយភ្នាក់ងារទេសចរណ៍កម្ពុជា-ស៊ែប៊ី៕

អត្ថបទទាក់ទង