កាលពីថ្ងៃថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំលេខ៤ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការរដ្ឋបាល និងបណ្ណសារ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុង ស្រុកទាំង១៣ ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុង ស្រុក សរុបចំនួន ៦០នាក់ ស្រី ១២នាក់។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុង ស្រុក ក្នុងការបំពេញការងាររដ្ឋបាល និងបណ្ណសារ ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនឹងរួមចំណែកក្នុងការសម្រេចគោលដៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ជាពិសេសឆ្លើយតបបានទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។