ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានសេចក្តីតក់ស្លុត ក្តុកក្ដួល និងសោកស្ដាយយ៉ាងក្រៃលែង បន្ទាប់ពីបានទទួលដំណឹងដ៏សែនសោកសង្រេងជាពន់ពេកអំពីមរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលអនិច្ចកម្មនៅថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២:២៦នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ក្រុមគ្រួសាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ នៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូម ក្រុមគ្រួសារ និងសាច់ញាតិនៃសព មេត្តាទទួលនូវការគោរពអំពីខ្ញុំ៕