នាព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមក្នុងពិធីបេីកជាផ្លូវការមហោស្រពមិត្តភាព កម្ពុជា-ចិន ឆ្នាំ២០២៤ ដេីម្បីចូលរួមអបអរសាទរឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋារគារ បុរីអង្គរ ខេត្តសៀមរាប។
សូមជម្រាបថា មហោស្រពនេះ ជាព្រឹត្តិការណ៍ប្រកបដោយគុណតម្លៃសម្រាប់បង្កើនទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងនាំមកនូវការអភិវឌ្ឍជាវិជ្ជមានរួមគ្នារវាងកម្ពុជា-ចិន។ លើសពីការជួបជុំដើម្បីពិភាក្សា ផ្លាស់ប្តូរការយល់ឃើញរវាងអ្នកជំនាញមកពីប្រទេសទាំងពីរ កម្មវិធីនេះក៏មានការថ្លែងសន្ទរកថាគន្លឹះ ក៏ដូចជា ចែករំលែកទស្សនវិស័យពីវាគ្មិនជាតិ-អន្តរជាតិសំខាន់ៗ និងវេទិកាធុរកិច្ចកម្ពុជា-ចិន ដែលផ្តល់ឱកាសឱ្យអ្នកជំនាញ និងសហគ្រិនមកពីប្រទេសទាំងពីរ ជជែកពិភាក្សាពីសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នារវាងប្រទេសកម្ពុជា-ចិន។ បន្ថែមពីលើនេះ ដើម្បីជំរុញឱ្យទទួលបានផ្លែផ្កាកាន់តែសកម្ម ក្នុងព្រឹត្តិការណ៍នេះក៏មានវេទិកាផ្គូផ្គងអាជីវកម្មដែលអនុញ្ញាតឱ្យក្រុមហ៊ុន រួមទាំងស្ថាប័ននានាអាចបង្ហាញផលិតផល សេវាកម្ម និងលក្ខណៈពិសេសរបស់ខ្លួន ដើម្បីស្វែងរកដៃគូវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជា៕