រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តចុះពិនិត្យទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)​ ដេីម្បីត្រៀមប្រកួតខ្លែងខ្មែរឯកខ្មែរ​ និងខ្លែងសេរីនាថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤

  • 14
  • ដោយ vannak

នារសៀលថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០២៤​ លោក​ លី​ សារី​ អភិបាលរងខេត្តបានដឹកនាំក្រុមការងាររៀបចំបុណ្យបង្ហេីរខ្មែរឯកខ្មែរ​ និងខ្លែងសេរីចុះពិនិត្យទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)​ ដេីម្បីត្រៀមប្រកួតខ្លែងខ្មែរឯកខ្មែរ​ និងខ្លែងសេរីដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ​ ចាប់ពីថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា​ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរីនេះ​ ត្រូវពិនិត្យលេី​ បច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ​ សោភ័ណភាពខ្លែង​ និងការក្រវីឯក​ និងតម្រូវឱ្យមានគ្នា ៣នាក់​ មានអ្នករត់ខ្សែ មានអ្នកកាន់កន្ទុយ និងកាន់ខ្លែង។

រដ្ឋបាលខេត្តសៀមរាប​ សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ​ អន្តរជាតិអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ។

អត្ថបទទាក់ទង