រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីប្រកាសតែងតាំងគណៈកម្មការថ្មី នៃសភាពាណិជ្ជកម្មចិនសាខាខេត្តសៀមរាប

  • 16
  • ដោយ vannak

នៅល្ងាចថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីប្រកាសតែងតាំងគណៈកម្មការថ្មី នៃសភាពាណិជ្ជកម្មចិនសាខាខេត្តសៀមរាប ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិន សាខាខេត្តសៀមរាប។

លោក យុន លីនណេ អភិបាលរងខេត្ត សូមសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងអបអរសាទរចំពោះ លោក Wang Hongxian ដែលត្រូវបានជាប់ឆ្នោតឡើងកាន់តំណែងថ្មី នៃសភាពាណិជ្ជកម្មចិន សាខាខេត្តសៀមរាប។

លោកបន្តទៀតថា ការពង្រឹងចំណងសាមគ្គីភាពកម្ពុជា-ចិនពិតជាមានសារៈសំខាន់ណាស់ព្រោះអាចជួយបង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងលើវិស័យសំខាន់ៗដូចជា ជា ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ថាមពល កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ព្រមទាំងជួយធ្វើការផ្សព្វផ្សាយ និងកៀរគរដល់ភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ព្រមទាំងអ្នកវិនិយោគិនចិន ចូលរួមក្នុងការវិនិយោគ និងរាល់សកម្មភាពសម្រាប់ការរួមចំណែកនូវកិច្ចអភិវឌ្ឍរបស់ខេត្តសៀមរាប។

អត្ថបទទាក់ទង