រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដល់ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត

  • 11
  • ដោយ vannak

នាថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ នៅបន្ទប់ប្រជុំធំសាលាខេត្តលោក​ សុខ​ ថុល​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបានចូលរួមពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដល់ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្តក្រោមអធិបតីភាពឯកឧត្តម​ រាជ​ សុភទ្ទ​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលតំណាងឯកឧត្តម​ សក់​ សេដ្ឋា​ ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស​ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល​ ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីតាតំណាងក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្តសរុប​ ១៥០រូប។

លោក​ សុខ​ ថុល​ អភិបាលរងខេត្តបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពស់ខ្ពស់ឯកឧត្តម​ រាជ​ សុភទ្ទ​ និងឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីទាំងអស់ដែលបានអញ្ជេីញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ លោក​ បានបន្តថានៅក្នុងឆ្នាំ២០២៤ ក្នុងរយៈពេល១១ខែនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២ ៨៦៥ ៤៨៨ នាក់ កើនឡើងប្រមាណ ៣០%​ ក្នុងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១ ៩៦៧ ១៥០នាក់ កើនឡើងប្រមាណ ៣០,៧៧%​ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៨៩៨ ៣៣៩ នាក់​ កើនឡើង ២៨,៣៣%។ រដ្ឋបាលខេត្តបានសហការជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ពាក់ព័ន្ធ និង សហភាពសព័ន្ធយុវជនកម្ពុជាបានរៀបចំព្រឹត្តការណ៍សំខាន់ៗ និង បុណ្យជាតិ​ កិច្ចប្រជុំ ថ្នាក់ជាតិ អន្តរជាតិជាច្រើនផងដែរ។

លោក​ បានបន្តថារដ្ឋបាលខេត្តបាននឹងកំពុងសិក្សាការរៀបចំអភិវឌ្ឍន៍តំបន់វត្តរាជបូណ៌ ទៅជាតំបន់ទេសចរវប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និងពាណិជ្ជកម្ម ការកែលម្អស្ទឹងសៀមរាប ទៅជាតំបន់ទេសចរណ៍ថ្មីផ្សារភ្ជាប់ជាមួយផ្សារចុងសប្ដាហ៍ និងការរៀបចំវិថីម្ហូបអាហារ (Street Food) និងកំពុងដំឡើងកន្លែងបាញ់ទឹកតាមចង្វាក់ភ្លេងផងដែរផងដែរ។

ជាមួយគ្នានេះ​ វគ្គបណ្តុះបណ្តាលបានអនុវត្តទៅតាមកម្មវិធីដែលបានគ្រោងទុក​ ដោយមានការធ្វេីបទបង្ហាញចំនួន​ ៣​ មានជាអាទិ៍​ :-បទបង្ហាញលើប្រធានបទស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយលោក ម៉ា និរិទ្ធ អនុប្រធានអង្គភាពតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ-បទបង្ហាញលើប្រធានបទស្តីពីការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងការត្រៀមរៀបចំ កិច្ចប្រជុំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយលោក ម៉ា និរិទ្ធ-បទបង្ហាញលើប្រធានបទស្តីពីការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋាន ដោយឯកឧត្តម យូ ម៉ានិត នាយករងខុទ្ទកាល័យប្រធានលេខាធិការដ្ឋាន ក.រ.ម និងជាប្រធាន អង្គភាពតាមដាន ត្រួតពិនិត្យ និងវាយតម្លៃបន្ទាប់ពីស្តាប់បទបង្ហាញ​ សមាជិក​ សមាជិកានៃវគ្គបានលេីកជាសំណួរ​ពាក់ព័ន្ធ ការប្តូរសមាសភាពរាជរដ្ឋាភិបាលេីតាមរយៈនិងរបៀណា​ ការបូកសរុបរបាយការណ៍នូវតួលេខក្រមការងារចុះក្រុង​ ស្រុក​ និងទម្រង់របាយការណ៍​ បញ្ហាប្រឈមដែលត្រូវដាក់ចូលទម្រង់ឧបសម្ព័ន្ធ។ ជាមួយនឹងបទបង្ហាញនេះ​ សមាជិក​ សមជិកាបានសួរនូវបញ្ហាមួយចំនួនដែលបានជួបប្រទះកន្លង​មក​ ហេីយក្រមការងារក៏បានឆ្លេីយតបរាល់សំណួរដែលបានលេីកឡេីងផងដែរ។

អត្ថបទទាក់ទង