នាព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រី្តក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប រួមជាមួយ ឯកឧត្តម ជ្រិញ គឹមនី សមាជិកក្រុមប្រឹក្សា និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការនៃការចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប ដល់មន្ទីរអង្គភាពជំនាញ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធផ្ទាល់ជាមួយតំបន់បឹងទន្លេសាបទាំងក្នុងកម្រិតថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាននៃខេត្តសៀមរាប។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ដើម្បីឱ្យអ្នកដែលចូលរួមមានមូលដ្ឋាន ក្នុងការយកទៅផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្នុងការធានាបាននូវប្រសិទ្ធភាពការចូលរួមអនុវត្តដល់ការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព និងនិរន្តរភាព៕