ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ- អន្តរជាតិ និងលោកជំទាវ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥ ដែលនឹងឈានមក ដល់នាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះ ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលឯកឧត្តម បាន លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា រួមទាំងកសាងបាននូវ ទំនាក់ទំនងការទូតល្អជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។
ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរព ប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ វិបុលភាព ស្ថិរភាព និងភាពសម្បូរសប្បាយជានិរន្តរ៍ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។