ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ បំផុតចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី និងឧត្តមស្វាមី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ សកល គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះ ចំពោះលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ដែលជាស្ត្រីខ្មែរដ៏ឆ្នើមមួយរូប ជាភរិយាដ៏ល្អ មាតាល្អ និងជីដូនដែល ប្រកបដោយព្រហ្មវិហារធម៌ និងមានប្រាជ្ញាឈ្លាសវៃប៉ិនប្រសប់ក្នុងកិច្ចការបម្រើជាតិ និងប្រជាជន តាមរយៈការ លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងពលិកម្មគ្រប់បែបយ៉ាងក្នុងការដឹកនាំក្រសួងវប្បធម៌ និង វិចិត្រសិល្បៈសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ និងលើកកម្ពស់វិស័យសិល្បៈ និងវប្បធម៌ខ្មែរ ដែលជាដួងព្រលឹងជាតិ ជាពិសេសលោកជំទាវបណ្ឌិតសភាចារ្យ ជាគំរូស្ត្រីទូទៅក្នុងការបន្តពង្រឹងសមត្ថភាព លើកតម្លៃសិទ្ធិស្ត្រីខ្មែរ និងជាអ្នកដឹកនាំស្ត្រីទាំងក្នុងវិស័យនយោបាយ សង្គម សិល្បៈ និងវប្បធម៌ ក្នុងសកម្មភាព ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសម្បូររុងរឿងលើគ្រប់វិស័យ។
ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរព ប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ និងឧត្តមស្វាមី ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពល មាំមួន ខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅ រកការអភិវឌ្ឍ វិបុលភាព ស្ថិរភាព និងភាពសម្បូរសប្បាយជានិរន្តរ៍ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។