នៅរសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ ក្នុងឆ្នាំ២០២៤ ចំនួន ២០០គ្រួសារ ដោយមានការអញ្ជើញចូលរួមពីសំណាកលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីមន្ត្រីរាជការ ជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ មកពីបណ្តាឃុំនានាក្នុងស្រុកសូទ្រនិគមខេត្តសៀមរាប។
លោក សំកុល សុចិត្រា អភិបាលរងខេត្ត មានប្រសាសន៍ថានេះជាលើកទី៦ ហើយសម្រាប់ការងារផ្តល់កញ្ចប់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ និងចាស់ជរាក្រីក្រតាមសហគមន៍ក្នុងឆ្នាំ២០២៤ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី១យួរ, ត្រីខរូបស្រីបីនាក់ ១យួរ ដើម្បីដោះស្រាយផ្នែកជីវភាពបានមួយរយៈពេលខ្លី ។
