រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គម្រោងទឹកជីវិតនៃសមាគមបញ្ញវ័ន្តកម្ពុជាដើម្បីអភិវឌ្ឍន៍” (គម្រោងទី២)

  • 22
  • ដោយ vannak

ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅបរិវេនវត្តរាជបូណ៌ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គម្រោងទឹកជីវិតនៃសមាគមបញ្ញវ័ន្តកម្ពុជាដើម្បីអភិវឌ្ឍន៍” ក្រោមអធិបតីភាព លោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញវ័ន្តដើម្បីអភិវឌ្ឍន៍ ប្រធានក្រុមមេធាវី អាស៊ីកម្ពុជា និងលោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅក្នុងពិធីនោះដែរក្រោមវត្តមាននិមន្តនិងអញ្ជើញពីសំណាក់សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ លោកជំទាវ សេង វួចហ៊ុនប្រធានសមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍និងលោក លី សារីអភិបាលរងខេត្តសៀមរាបព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ យាយជី តាជី និងសិស្សានុសិស្សចូលរួមផងដែរ៕

លោក លសារី អភិបាលរងខេត្ត មានចំណាប់អារម្មណ៍ថា:ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងទឹកជីវិតពិតជាចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមជំរុញវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យកាន់តែមានវឌ្ឍនភាពថែមទៀត ជាពិសេសគឺដើម្បីឈានទៅសម្រេចគោលដៅនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% ក្នុងឆ្នាំ២០២៥នេះ។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាសេនាធិការ ក៏បាននិងកំពុងអនុវត្តន៍ការងារផ្គត់ផ្គង់ទឹកស្អាតនេះយ៉ាងសកម្មនិងផុលផុសផងដែរ តាមរយៈការផ្តល់នូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធទឹកជនបទ ដូចជា ការសាងសង់អណ្តូងថ្មី ការជួសជុលអណ្តូង ការជីកស្រះសហគមន៍ ការសាងសង់នូវប្រព័ន្ធចែកចាយទឹកខ្នាតតូច ការផ្តល់ពាងត្រងទឹកភ្លៀង។ លើសពីនេះទៅទៀតរដ្ឋបាលខេត្ត ក៏បានធ្វើការកសាងសមត្ថភាព សហគមន៍តាមរយៈ ការផ្តល់នូវវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សព្វផ្សាយនានាជាច្រើន ធ្វើយ៉ាងណាឱ្យសហគមន៍មានសមត្ថភាពក្នុងការគ្រប់គ្រង ក៏ដូចជាថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលបានផ្តល់ជូនឱ្យមាននិរន្តរភាព។

លោកក៏បានសូមសំណូមពរដល់សមាគមបញ្ញវ័ន្តកម្ពុជា ដើម្បីអភិវឌ្ឍន៍ សូមបន្តជួយគាំទ្របន្ថែមទៀតទៅដល់តំបន់គោលដៅឃុំ ស្រុកផ្សេងទៀតក្នុងខេត្ត ធ្វើយ៉ាងណាឱ្យប្រជាសហគមន៍ជនបទ មានទឹកស្អាតប្រើប្រាស់បានគ្រប់គ្នាៗ។

អត្ថបទទាក់ទង