កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងកូតា នៃប្រទេសជប៉ុន ដឹកនាំដោយលោក Atsushi Naruse អភិបាលក្រុងកូតា និងគណៈប្រតិភូអមដំណើរចំនួន ០៧រូប ដោយមានការចូលរួមអង្គភាព និងមន្ត្រីពាក់ព័ន្ធ។
ការជួបសម្តែងការគួរសម និងពិភាក្សាការងារនេះដែរ រដ្ឋបាលខេត្តក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយប្រតិភូក្រុងកូតា នៃប្រទេសជប៉ុន មួយចំនួនរួមមាន រថយន្តសម្រាប់បោសសំអាតថ្នល់ និងរថយន្តស្រោចដំណាំតាមដងផ្លូវ ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការនៅសាលាបច្ចេកទេសពួក និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់វិស័យកសិកម្ម សង្គមកិច្ច អប់រំ សុខាភិបាល និងរដ្ឋបាលសាធារណៈ រវាងខេត្ត-ក្រុងទាំងពីរ។
