ដើម្បីផ្តល់ភាពងាយស្រួល ក្នុងគោលដៅទាក់ទាញអ្នកទេសចរឱ្យបានកាន់តែច្រើន រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និង ត្រួតពិនិត្យសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ និងគោលដៅទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ។ ថ្នាលឌីជីថលនេះ នឹងជួយសម្រួលដល់ការទិញសំបុត្ររបស់អ្នកទេសចរ ដោយនឹងមិនត្រូវការព័ត៌មានច្រើនដូចមុន និងកាន់តែមានភាពងាយស្រួលក្នុងការទិញសំបុត្រទស្សនាតាមប្រព័ន្ធស្វ័យប្រវត្តិ ។
សូមចូលរួមទស្សនាតាមរយៈលីង៖https://www.facebook.com/share/v/1DGQZmEYpL/
