រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមការងារក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ខេត្ត ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លេីកទី២០ ឆ្នាំ២០២៦

  • 18
  • ដោយ vannak

នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួម ក្នុងកិច្ចប្រជុំជាមួយក្រុមការងារក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដេីម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លេីកទី២០ ឆ្នាំ២០២៦ ដែលគ្រោងនឹងរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដែលដឹកនាំដោយ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងប្រតិភូអមដំណេីរ រួមមាន ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ទូច សុផារត្ន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីលោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកនាយកទីចាត់ការអន្តរវិស័យ តំណាងស្នងការនគរបាលខេត្ត តំណាងមន្ទីរទេសចរណ៍ខេត្ត តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត តំណាងមន្ទីរសុខាភិបាលខេត្ត លោកស្រីអភិបាលរងក្រុងសៀមរាប និងមន្ត្រីជំនាញ។

អត្ថបទទាក់ទង