រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលនៃចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤ និងលេីកទិសដៅឆ្នាំ២០២៥

  • 24
  • ដោយ vannak

នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលនៃចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤ និងលេីកទិសដៅឆ្នាំ២០២៥ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃកិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គាធិការដ្ឋាន អគ្គស្នងការរងនគរបាលជាតិ អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី សមាជិក សមាជិកា តំណាងអង្គភាពស្ថាប័ន ដែលពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃជាច្រេីនរូបទៀត នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វេីបទបង្ហាញនិងសេចក្តីរាយការណ៍ដោយសង្ខេបអំពីរបាយការណ៍ លទ្ធផលនៃចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយ ភូមិ - ឃុំ - សង្កាត់មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤ និងលេីកទិសដៅឆ្នាំ២០២៥ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃជូនអង្គប្រជុំជ្រាប។

ក្នុងនោះឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត និងតំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់មតិយោបល់ បញ្ហាប្រឈមមួយចំនួន និងបានផ្តល់ធាតុចូលល្អៗក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានជំរុញឱ្យ អភិបាលរាជធានី ខេត្ត បន្តជំរុញចលនាការប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពកាន់តែច្រេីនថែមទៀត ព្រមទាំងស្នេីឱ្យកម្លាំងមានសមត្ថកិច្ចមានការប្រចាំការ ធ្វេីការឆ្លេីយតបទៅកាន់ប្រជាពលរដ្ឋបានលឿនឆាប់រហ័សនិង ធ្វេីការត្រួតពិនិត្យបង្ការ ទប់ស្កាត់រាល់បទល្មេីសនានានៅតាមមូលដ្ឋាន។

អត្ថបទទាក់ទង