រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការគ្រប់សំរាម សំណល់រឹង និងអនាម័យបរិស្ថាន នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ខេត្តសៀមរាប

  • 24
  • ដោយ vannak

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការគ្រប់សំរាម សំណល់រឹង និងអនាម័យបរិស្ថាន នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ខេត្តសៀមរាប។

លោក យុន លីនណេ បានបង្ហាញថា ដើម្បីធ្វើអោយខេ​ត្តសៀមរាបមានបរិស្ថានបរិសុទ្ធ និងស្អាត មន្ត្រីជំនាញ ​សង្កាត់នីមួយៗ ក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋត្រូវតែចូលរួមសហការគ្នាក្នុងការសំអាតបរិស្ថាន និងវេចខ្ចប់សំរាមអោយបានល្អ។​ ​លោកអភិបាលរងខេត្ត បានបញ្ជាក់ថា សង្កាត់នីមួយៗនៅក្នុងក្រុងសៀមរាបត្រូវតែមានភាពម្ចាស់ការរៀងៗខ្លួនក្នុងការគ្រប់គ្រងសំរាម និងការទប់ស្កាត់ការដុតសំរាមបំណុលដែលបំពុលដល់បរិយាកាស ដោយសហការជាមួយមន្ទីរបរិស្ថានអោយមានម៉ឹងម៉ាត់។ បន្ថែមពីនេះ លោកអភិបាលរងខេត្ត សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ​សូមកុំដុតកាតសំណល់សំរាមផ្សេងៗដែលជាហេតុធ្វើអោយប៉ះពាល់ដល់បរិយាកាស មានផ្សែងកខ្វក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ​។​ ការចូលរួមសហការគ្នានឹងធ្វើអោយខេត្តសៀមរាបរបស់យើងមានបរិស្ថានកាន់តែស្អាតដើម្បីសុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរមកលេងខេត្តសៀមរាបកាន់តែច្រើន។

អត្ថបទទាក់ទង