កំណាត់ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវលំនានានៅក្នុងខេត្តសៀមរាបល្អស្អាតបែបនេះ គឺក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តបានជំរុញដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប និងអ្នកពាក់ព័ន្ធជាសេនាធិការ ដើម្បីធ្វើការជួសជុល ស្ថាបនា កៀរសម្រួល ជួសជុលជាប្រចាំ។ជាក់ស្តែងគិតមកដល់ពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានកំពង់ និងបន្តសកម្មភាពថែទាំផ្លូវ កៀរសម្រួល ជួសជុល និងថែទាំផ្លូវ មានដូចខាងក្រោម៖ 1-បានបន្តធ្វើការសម្អាតដី និងលាបថ្នាំឃើបឡើងវិញ ការងារថែទាំប្រចាំផ្លូវជាតិលេខ63 ចន្លោះគ.ម00 ដល់គ.ម01 ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។2-បានធ្វើការភ្ជួរ និងកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2676 ស្ថិតក្នុងភូមិអន្លង់ត្បាល់ ឃុំកន្ទួត ស្រុកស្វាយលើ។3-បានបន្តធ្វើការភ្ជួរ និងកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2644 ស្ថិតក្នុងភូមិចាន់ហៀរ ឃុំបេងមាលា ស្រុកស្វាយលើ។4-បានបន្តធ្វើការជួសជុលស្នាមប្រេះលើផ្លូវ ការងារថែទាំប្រចាំផ្លូវខេត្តលេខ265B ចន្លោះគ.ម08 ដល់គ.ម09 ស្ថិតក្នុងភូមិចែកខ្សាច់ ឃុំអន្លង់សំណរ ស្រុកជីក្រែង។5-បានបន្តធ្វើការភ្ជួរ កៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ265A ស្ថិតក្នុងភូមិគោក ឃុំជីក្រែង ស្រុកជីក្រែង។6-បានបន្តធ្វើការជួសជុលសំបុកមាន់ និងស្នាមប្រេះលើផ្លូវ ការងារថែទាំប្រចាំផ្លូវជាតិលេខ67 ចន្លោះគ.ម27 ដល់គ.ម28 ស្ថិតក្នុងស្រុកបន្ទាយស្រី។7-បានបញ្ចប់ការងារគូសគំនូសសញ្ញាចរាចរណ៍ និងរៀបដុំបេតុងចែកទ្រូងផ្លូវ លើកំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប៕
- #សៀមរាបផ្ទះខ្ញុំ #SiemReapMyHome #Siemreap #cambodia
- cambodia
- Siemreap
- SiemReapMyHome
- កម្ពុជា
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- សៀមរាប
- សៀមរាបផ្ទះខ្ញុំ
ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ជនបទ នៅក្នុងខេត្តសៀមរាបត្រូវបានសាងសង់ ជួសជុល និងរៀបចំបណ្តាញលូ
- 1.5ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 1.5ពាន់
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 1.5ពាន់
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 1.5ពាន់
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 1.5ពាន់
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 1.5ពាន់
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 1.5ពាន់
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 1.5ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 1.5ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 1.5ពាន់
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 1.5ពាន់
- ដោយ vannak