រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គណៈកម្មការចុះពិនិត្យ និងរៀបចំសណ្តាប់ព្រះវិហារព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងបរិវេណសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប

  • 18
  • ដោយ vannak

កាលពីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការ បានដឹកនាំអនុប្រធាន និងសមាជិកគណៈកម្មការចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ ព្រះវិហារព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងបរិវេណសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប។ បន្ទាប់ពីការជួសជុល ដែលដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានបញ្ចប់រួចរាល់ ក្រសួងក៏បានប្រគល់កូនសោរមកគណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេកព្រះអង្គចមកាលពីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្ត ដែលដឹកនាំដោយ លោក គូ វ៉ិត ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

អត្ថបទទាក់ទង