រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមការងារចុះពិភាក្សា និងពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង

  • 19
  • ដោយ vannak

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នូ ផល្លា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី មន្ទីរ​ អង្គភាពពាក់ព័ន្ធ មន្រ្តីនៅមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន ៤៤នាក់ បានជួបពិភាក្សា និងពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយកសិដ្ឋានចិញ្ចឹមជ្រូក របស់លោក ហេង គីមឡុង និងមាន់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង។

ជាមួយនឹងការចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក ហេង គីមឡុង​ ក្រុមការងារបច្ចេកទេសបានធ្វើការណែនាំអំពីវិធីសាស្ត្រ និងបច្ចេកទេស នៃការបំបាត់ក្លិនស្អុយ និងរៀបចំការទឹកលាមកឱ្យបានត្រឹមត្រូវ​ ដោយបញ្ចៀសការហូរចូលទៅក្នុងស្រែរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមការងារត្រូវធ្វើការជាមួយម្ចាស់កសិដ្ឋាន ដោយគ្រោងផែនការ និងវិធីសាស្ត្របច្ចេកទេស អំពីបញ្ហារឿងនេះ។ ជាមួយគ្នានេះ​ ក្រុមការងារក៏បានជួបសំណះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារក្លិនស្អុយ និងការហៀហូរទឹកលាមកចូលទៅក្នុងស្រែរបស់ពួកគាត់ ដោយបានធ្វើកិច្ចព្រមព្រៀងរវាងម្ចាស់កសិដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ហេីយម្ចាស់កសិដ្ឋានក៏បានយល់ព្រមសងសំណងជាថវិកាមួយចំនួនអំពីការខូចខាតដំណាំស្រូវរបស់ពួកគាត់។

អត្ថបទទាក់ទង