រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ និងពិភាក្សារបស់ក្រុមការងារគណៈកម្មការគ្រប់គ្រង ព្រះវិហារព្រះអង្គចេកព្រះអង្គចម

  • 15
  • ដោយ vannak

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាបមានការរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សារបស់ក្រុមការងារគណៈកម្មការ គ្រប់គ្រងព្រះវិហារព្រះអង្គចេកព្រះអង្គចម ក្រោមការដឹកនាំរបស់លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ិន រដ្ឋាសេរី ទីប្រឹក្សា ក្រ សួងព្រះបរមរាជវាំង និង ជាប្រធានព្រះរាជដំណាក់សៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក គូ វ៉ិត ប្រធាននាយកដ្ឋាននៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ លោកនាយករងរដ្ឋបាលសាលាខេត្តសៀមរាប លោក ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោកអភិបាលរងក្រុងសៀមរាប លោកនាយករងទីចាត់ការអន្តរវិស័យ សាលាខេត្ត លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអនុប្រធានការិយាល័យនៃសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក តំណាងមន្ត្រីការិយាល័យជំនាញ លោក អាចារ្យ គណៈកម្មការ និង សមាជិក គណៈកម្ម ការ គ្រប់គ្រងព្រះវិហារព្រះអង្គចេកព្រះអង្គចម។

កិច្ចប្រជុំពិនិត្យ និងពិភាក្សារបស់ក្រុមការងារគណៈកម្មការគ្រប់គ្រង ព្រះវិហារព្រះអង្គចេកព្រះអង្គចម ធ្វេីឡេីងដេីម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារគណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេកព្រះអង្គចម បង្ហាញពីសកម្មភាពដែលត្រូវធ្វើបន្ទាប់ពីគណៈកម្មការនេះដំណើរការជាផ្លូវការ ប្រគល់សោរដើម្បីគ្រប់គ្រង ការងារទូទៅលើការដំណើរការគ្រប់គ្រងព្រះវិហារព្រះអង្គចេកព្រះអង្គចម។ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមមកក្រុមការងារសម្រេចដូចខាងក្រោម៖១-ត្រូវរៀបចំបង្កើតគ្រុបតេឡេក្រាមសម្រាប់ទំនាក់ទំនងក្រុមការងារគណៈកម្មការគ្រប់ គ្រង ព្រះវិហារព្រះអង្គចេកព្រះអង្គចម។២-ចំពោះការបើកហិបទាំង៥ ក្នុងព្រះវិហារព្រះអង្គចេកព្រះអង្គចម គឺប្រគល់ភារកិច្ចជូន ក្រុមការងារគ្រប់គ្រងហិរញ្ញវត្ថុ ដែលជាក្រុមការងារចំណុះឱ្យគណៈកម្មការគ្រប់ គ្រង ព្រះវិហារព្រះអង្គចេកព្រះអង្គចម ជាអ្នកទទួលខុសត្រូវស្របតាមសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តសៀមរាប។ ក្នុងករណីអវត្តមានប្រធាន ឬអនុប្រធាន ឬសមាជិកក្រុមណាមួយប្រធាន ឬអនុប្រធាន ឬសមាជិកក្រុមនោះ អាចចាត់តាំង តំណាង ដើម្បី សម្រប សម្រួល ចូលរួម និងចុះហត្ថលេខាលើ កំណត់ហេតុតាមស្ថានភាពជាក់ស្តែង។៣-ចំពោះបទបញ្ជាផ្ទៃក្នុងដែលមានចែងកន្លងមក ក្រុមការងារនឹងធ្វើការពិនិត្យពិភាក្សាគ្នា ឡើងវិញដើម្បីឱ្យស្របតាមស្ថានភាពជាក់ស្តែង ជាពិសេសការកំណត់ម៉ោងបើកបិទ ការ ចូលថ្វាយបង្គំ ក្នុងព្រះវិហារ។៤-ស្នងការដ្ឋាននគរបាលខេត្ត និងរដ្ឋបាលក្រុងសៀមរាប ត្រូវសហការគ្នា ទទួលខុស ត្រូវ រៀបចំសន្តិ សុ ខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈជូនភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ដែល មក គោរពបូជា ។ ៥-រដ្ឋបាលក្រុងសៀមរាប ត្រូវពិនិត្យ និងតាមដាន ចំពោះសកម្មភាព លក់ដូរ របស់ អាជីវករ និងបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្រៅព្រះវិហារព្រះអង្គចេកព្រះអង្គចម។៦-ក្នុងនាមអាជ្ញាធរ លោក គូ វ៉ិត ប្រធាននាយកដ្ឋាននៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការប្រគល់សោរជូនលោកលី សារី អភិបាលរងនៃ គណៈអភិ បាល ខេត្ត ក្នុង នាម ប្រធានគណៈកម្មការគ្រប់ គ្រង ព្រះវិហា រព្រះអង្គចេ ក ព្រះអង្គចមដើម្បីទទួលខុស ត្រូវ លើ ការគ្រប់គ្រង និងចាត់ចែងប្រគល់ដល់អ្នកប្រចាំការនៅព្រះវិហារ។៧-បន្ទាប់ពីការប្រជុំពិភាក្សាគ្នាក្នុងអង្គប្រជុំរួចមក នៅម៉ោងប្រមាណ ១៦និង៤៥នាទីរសៀល នាថ្ងៃខែឆ្នាំដដែល គណៈកម្មការគ្រប់ គ្រង ព្រះវិហា រព្រះអង្គចេ ក ព្រះអង្គចម បាន អញ្ជើញ ចុះពិនិត្យទីតាំងព្រះវិហារព្រះអង្គចេកព្រះអង្គចម និងពិនិត្យពីស្ថានភាពទូទៅរួមគ្នា។

អត្ថបទទាក់ទង