រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សាលាគណខេត្តរៀបចំពិធីដង្ហែបុណ្យមាឃបូជានៅក្រុងសៀមរាប(វត្តដំណាក់)មានអ្នលចូលរួមប្រមាណជាង ៥០០០នាក់/អង្គ

  • 21
  • ដោយ vannak

មន្ត្រីសង្ឃ ព្រះសង្ឃ និង អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គរភាព កងកម្លាំងបី និង សីលវ័ន្ត សីលវន្តី គរុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធកម្ពុជា ក៏ដូចជាសិស្សានុសិស្សគ្រូលោកគ្រូអ្នកគ្រូ ប្រជាពុទ្ធបរិស័ទ ប្រមាណជា៥ពាន់អង្គ/នាក់ នៅក្រុងសៀមរាប នៅរសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥នេះ បានចូលរួមដង្ហែក្បួនប្រារព្ធពិធីបុណ្យមាឃបូជា ដើម្បីបង្ហាញដល់សាធារណ:ជនឲ្យបានដឹងពិធីបុណ្យមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា និង ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក ក៏ដូជាផ្សព្វផ្សាយដល់ភ្ញៀវអន្តរជាតិឲ្យបានស្គាល់កាន់តែច្បាស់ ពីតម្លៃរបស់ព្រះសម្មាសម្ពុទ្ធ ។ ការដង្ហែក្បួនដោយថ្មើរជើងនៃប្រារព្ធពិធីបុណ្យមាឃបូជានេះ រៀបចំឡើងដោយព្រះចៅអធិការវត្ដដំណាក់ ដោយមានរួមសហការពីអាជ្ញាធរខេត្ត បានដង្ហែរចេញពីវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ឆ្ពោះទៅកាន់ផ្លូវតាមដងស្ទឹងសៀមរាប និងតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀតនៅក្នុងក្រុងសៀមរាប ។

ប្រជាពុទ្ធបរិស័ទ ដែលបានចូលរួមបានលើកឡើងថា ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យជាតិមួយដ៍សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាព្រះពុទ្ធ។ ពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលអាក់ខាន នោះឡើយ ក្រោយថ្ងៃជ័យជំន្នះ៧មករា ១៩៧៩ ក្រោមដំបូលសុខសន្តិភាព ។ ក្នុងការដង្ហែក្បួននោះដែរ ពុទ្ធបរិស័ទបានប្ដេជ្ញាចូលរួមថែរក្សាវប្បធម៌ព្រះពុទ្ធសាសនាឲ្យកាន់តែរីកចំរើននិងគង់វង្សជាអមតៈ ព្រោះព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យយបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង ។ ម៉្យាងទៀត ដោយយល់ឃើញពីគុណតម្លៃ នៃបុណ្យមាឃបូជានេះហើយ បានជានៅគ្រប់វត្តអារាម បានរួមគ្នាប្រារព្ធពីធីនេះយ៉ាងអធិកអធម ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងកាន់តែទូលំទូលាយ ទៅដល់ពុទ្ធបរិស័ទថា «តើយើងបានធ្វើអ្វីខ្លះ សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍របស់យើង» ដូចនេះពុទ្ធបរិស័ទជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវតែចូលរួមថែរក្សាសាសនា វប្បធម៌ ប្រពៃណីនេះឲ្យបានខ្ជាប់ខ្ជួនប្រយោជន៍ដល់កូន ចៅជំនាន់ក្រោយៗទៀត បានឃើញ បានដឹង បានយល់ និង គោរពប្រតិបត្តិ ។

យោងតាមគម្ពីធម៌របស់ព្រះសម្មាសម្ពុទ្ធ បានបង្ហាញថា មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដែលរួមពិធីបុណ្យមាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៩០ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ ៕

អត្ថបទទាក់ទង