ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្ត គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តសៀមរាប បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណនៃគណៈអភិបាលខេត្តសៀមរាប ដោមានការចូលរួមពីលោក នាយករដ្ឋបាលស្តីទី អភិបាល អភិបាលឬងក្រុង ស្រុក ទីចាត់ការ និងមន្ទីរ អង្គភាពផងដែរ។
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ចូលរួមជំនួបនាពេលនេះ គឺស្វែងយល់អំពីការអនុវត្តច្បាប់ បញ្ហាប្រឈម សំណូមពរ ព្រមទាំងវឌ្ឍនភាព និងការរីកចម្រើនរបស់ខេត្ត ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី១ព្រឹទ្ធសភា លេីការងារសិទ្ធិមនុស្ស ការងារទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច។
