រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំគាំទ្របច្ចេកទេស និងការបញ្ចូលទិន្ន័យនានាទៅក្នុងប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តការងារគណនេយ្យភាពសង្គម

  • 19
  • ដោយ vannak

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបប្រជុំការងារគាំទ្របច្ចេកទេស និងការបញ្ចូលទិន្ន័យនានាទៅក្នុងប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តការងារគណនេយ្យភាពសង្គម ជាមួយក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. ដឹកនាំដោយ លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងមានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង ស្រុក មន្ត្រីបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក តំណាងអង្គការទស្សនៈពិភពលោក និងអង្គការរ៉ាឆា សរុបចំនួន ៣១នាក់ ស្រី ៨នាក់។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ៖ ១. ការប្រមូល បញ្ចូល បោះពុម្ព និងបិទផ្សាយទិន្នន័យលទ្ធផលបំពេញការងារ(Post on) របស់អង្គភាពផ្ដល់សេវាទាំង៣វិស័យក្នុងឆ្នាំ២០២៤ដែលនៅសេសសល់។២. ការបញ្ចូលទម្រង់រាយការណ៍របស់អង្គភាពផ្ដល់សេវាទាំង៣វិស័យ និងទម្រង់តាមដានរបស់ខេត្ត ក្រុង ស្រុក។ ៣. ការបញ្ចូល បោះពុម្ព និងបិទផ្សាយផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម(JAAP)ក្នុងឆ្នាំ២០២៤។

អត្ថបទទាក់ទង