ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំស្តីអំពីការរៀបចំស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ចខេត្ត នៃដំណើការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលនិងដឹកនាំដោយលោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមអធិបតីភាពពី ដោយមានសមាសភាពចូលរួមពីប្រធាន អនុប្រធាន និងតំណាងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបចំនួន ៦៩ នាក់ ស្រី ១៨នាក់។
កិច្ចប្រជុំនេះដែរ ដេីម្បីត្រួតពិនិត្យលេីស្ថានភាពសេដ្ឋកិច្ចដោយធ្វើការកំណត់ និងវិភាគអំពីសកម្មភាពសេដ្ឋកិច្ចចម្បងៗ និងបន្ទាប់បន្សំមួយចំនួន ដែលមានក្នុងមូលដ្ឋានដោយផ្អែកលើលទ្ធផលវិភាគផ្នែកសេដ្ឋកិច្ច។ ដោយឡែក ចំពោះស្ថានភាពសង្គមកិច្ច គឺជាផ្នែកមួយដែលត្រូវធ្វើការសិក្សាពីលក្ខណៈប្រជាសាស្ត្រ សេវាសាធារណៈផ្នែក សង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដូចជា ស្ថានភាពអប់រំ សុខុមាលភាព យេនឌ័រ ភាពក្រីក្រ អំពើហិង្សា ការ ជួញដូរស្ត្រីនិងកុមារ ការលើកកម្ពស់សិទ្ធិមនុស្ស និងស្ថានភាពសាសនាជាដើម។
