នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាកខេត្តបានទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម PARK Do Kwon អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប។
ឯកឧត្តម អគ្គកុងស៊ុលកូរ៉េ បានសម្ដែងនូវក្ដីរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែជួយ និងគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ នាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គកុងស៊ុល ក៏បានជម្រាបជូនដំណឹងអំពីការបញ្ចប់អាណត្តិនៅក្នុងខែមីនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ និងបានស្នើដល់ថ្នាក់ដឹកនាំខេត្ត ជួយបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការជាមួយនឹងអគ្គកុងស៊ុលដែលនឹងត្រូវឡើងថ្មី ជាបន្តទៀត។
ឯកឧត្តម អភិបាលខេត្ត បានឯកភាពតាមសំណើ និងសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរ កូរ៉េ-កម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ហើយនឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែល្អប្រសើរ។
