នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកគ្រឿងញៀន ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកស្នងការនគរបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តសៀមរាប ។
