នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអប់រំ ផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិក ការបង្ការមេរោគអេដស៍ ជំងឺអេដស៍ និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់គរុសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឱ្យក្លាយជាជនបង្គោលសម្រាប់ធ្វើការផ្សព្វផ្សាយបន្តក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ដែលរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡាសិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា នាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងប្រព្រឹត្តទៅនៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាប ។
ក្នុងឱកាសសិក្ខាសាលានេះ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានផ្តាំផ្ញើ និងណែនាំទៅដល់ប្អូនៗសិក្សានុស្ស គរុសិស្ស អំពីផលវិបាក និងគុណវិបត្តិស្តីពីការប្រើប្រាស់គ្រឿងញៀន អោយឆាកឆ្ងាយពីគ្រឿងញៀន និងបានអោយបន្តជំរុញជួយផ្សព្វផ្សាយអំពីការប្រើប្រាស់ App Nodrug អោយបានទូលំទូ់លាយដល់ប្អូនៗនៅតាមសាលារៀន ក៏ដូចជានៅក្នុងសហគមន៍ ។ បន្ថែមពីលើពីនេះទៀត លោកអភិបាលរងក៏បានបន្ថែមពីការចូលរួមគោរពច្បាប់ចរាចរណ៍ និងបន្តអោយប្អូនៗដែលជាសិក្ខាកាមចូលរួមគោរពច្បាប់ និងផ្សព្វផ្សាយអំពីផលលំបាកនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
