រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

  • 13
  • ដោយ vannak

នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្ត បានដំណេីរការកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ហៅកាត់ថា គ.ស.ប ក្រោមការដឹកនាំលោក សុខ ថុល អភិបាលរងខេត្ត និងជាអនុប្រធាន គ.ស.ប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធាន គ.ស.ប ដោយមានការចូលរួមពីសមាជិក សមាជិកា គ.ស.ប ផងដែរ។

បន្ទាប់ពីអង្គប្រជុំបានអនុម័តលេីរបៀបវារៈចំនួន ៣ និងបានស្តាប់សេចក្តីរាយការណ៍សង្ខេបរួចមក អង្គប្រជុំបានចូលរួមមតិយោបល់យ៉ាងផុលផុសរួចមក ។ លោក សុខ ថុល បានណែនាំដល់មន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវអនុវត្តសេចក្តីណែនាំស្តីពីការអនុវត្តសេចក្តីសម្រេចអង្គសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” របស់រដ្ឋបាលខេត្តសៀមរាប។ ម្យ៉ាងទៀត មន្ទីរ អង្គភាព ក្រុង ស្រុក ទាំងអស់ត្រូវសហការគ្នាក្នុងការដោះស្រាយនូវបញ្ហាប្រឈម ដែលបានលេីកឡេីងក្នុងវេទិការបស់ក្រុមប្រឹក្សា ដេីម្បីរដ្ឋបាលខេត្តឆ្លេីយតបទៅបងប្អូនម្ចាស់សំណួរនៅមូលដ្ឋានទាន់ពេលវេលា។

អត្ថបទទាក់ទង