រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសូមជូនដំណឹងស្តីពីការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែម នៃអាជីវកម្មបន្លែផ្លែឈើ» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ទីតាំងបរិវេណសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប

  • 15
  • ដោយ vannak

ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ​ ក្រសួងពាណិជ្ជកម្មនឹងរៀបចំ«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨»​ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប។

ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់កសិករ អាជីវករ និងសហគ្រិន ដើម្បីផ្សព្វផ្សាយ ផលិតផល និងស្វែងរកឱកាសធ្វើអាជីវកម្មថ្មី និងកិច្ចសហការពាណិជ្ជកម្ម។

សូមអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប ចូលរួមទស្សនាពិព័រណ៍ឱ្យបានច្រើនកុះករ និងស្វែងរកឱកាសបង្កើតដៃគូពាណិជ្ជកម្មរវាងសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយនឹងអ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា។

អត្ថបទទាក់ទង