រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលាពិភាក្សាការងារ និងវឌ្ឍនភាពការងារនានា រវាងក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី និងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក

  • 11
  • ដោយ vannak

ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខេត្តសៀមរាប ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញជាអធិបតីភាពក្នុងសិក្ខាសាលាពិភាក្សាការងារ និងវឌ្ឍនភាពការងារនានា រវាងក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី និងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ដោយមានការចូលរួមពីកញ្ញា ចែម ស្រីអឿន ប្រធានផ្នែកកិច្ចការសាធារណៈ ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី (ស្មាត) លោក លោកស្រី តំណាងមន្ទីរ-អង្គភាព តំណាងរដ្ឋបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមការងារក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី (ស្មាត)។

លោក អ៉ឹង គឹមលាង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី ដែលបានសហការជាមួយ រដ្ឋបាលខេត្ត និងអ្នកដៃគូពាក់ព័ន្ធ ក្នុងការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងជំរុញការលូតលាស់ផ្នែកអាជីវកម្មក្នុងស្រុកជាមួយនឹងឱកាសថ្មីៗ ពីសម័យឌីជីថល ក៏ដូចជាទទួលបាននូវបទពិសោធន៍ នៃការទំនាក់ទំនងលឿនរហ័ស និងងាយស្រួល ទៅកាន់ភ្ញៀវទេសចរដែលចូលមកទស្សនាខេត្តសៀមរាប ក៏ដូចជាទៅកាន់តំបន់អេកូទេសចរណ៍ដាច់ស្រយាលដទៃទៀតក្នុងខេត្តសៀមរាប។ មួយវិញទៀតបានរួមចំណែកក្នុងការ ផ្សារ ភ្ជាប់ ជាមួយសិស្សានុសិស្សឱ្យបានរៀនសូត្រតាមប្រព័ន្ធឌីជីថលដ៏សម្បូរបែបនាពេលបច្ចុប្បន្ននេះ។

អត្ថបទទាក់ទង