បន្ទាប់ពីទទួលបានដំណឹងថាឆេះកុដរបស់ព្រះសងហឃនៅវត្តទេពប្រណម នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ដដែរ លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារខេត្តចុះនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនដូចជាថវិកាចំនួន២លានរៀល អង្ករ ១០០គីឡូក្រាម មី ៥កេសតូច ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស និងគ្រឿងឧបភោគមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តទេពប្រណម។
ក្នុងនាមឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត លោក សុខ ថុល សូមចូលរួមសោកស្តាយចំពោះព្រះសង្ឃដែលជួបឧបទ្ទវហេតុនាពេលនេះ។ ជាមួយគ្នានេះ លោក អភិបាលរងខេត្ត និងក្រុមការងារខេត្តក៏បាននាំយកអំណោយដែលជាគ្រឿងឧបភោគ និងសម្ភារប្រេីប្រាស់មួយចំនួនដេីម្បីគណៈកម្មការវត្តចាត់ចែងប្រចាំថ្ងៃ។
