សូមសម្តែងរំលឹកដឹងគុណចំពោះបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ដែលបានពលី លះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ដ៏សម្បូរបែប បន្សល់ទុកជាមរតកដ៏មានមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។
យេីងគ្រប់ៗរូបមានកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលជាម្ចាស់កេរតំណែលដ៏ថ្លៃថ្លានេះ ចូលរួមអភិរក្ស លើកស្ទួយសម្បត្តិវប្បធម៌ខ្មែរឱ្យកាន់តែខ្ទរខ្ទារឡើង និងបន្តនិរន្តរភាពតទៅ៕
