ជំនួបពិភាក្សាការងារ និងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Karthik Tallam កុងស៊ុលកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងBangalore នៃសាធារណរដ្ឋឥណ្ឌា
ក្នុងជំនួបនេះដែរ លោក កុងស៊ុលកិត្តិយស បានថ្លែងអំណរគុណ និងជម្រាបជូន លោក អភិបាលរងខេត្ត អំពីគម្រោងស្នើសុំចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរទេសចរណ៍រដ្ឋKarnataka នៃសាធារណរដ្ឋឥណ្ឌា នាពេលខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចូលរួមការអភិវឌ្ឍវិស័យទេសចរណ៍ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ ជាការឆ្លើយតប លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណ ស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅចំពោះគម្រោងស្នើសុំចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមន្ទីរទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាជម្រុញគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ប្រទេសទាំងពីរជាពិសេសខេត្តសៀមរាបឲ្យកាន់តែរីកចម្រើន៕
