នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ លោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសមពិភាក្សាការងារ និងពិសាអាហារសាមគ្គីជាមួយគណៈប្រតិភូធុរៈកិច្ចមកពីប្រទេស អូស្រ្តាលី ដឹកនាំដោយ ឯកឧត្តម ជីនបូរាណ ច័ន្ទបូរី ឯកអគ្គរាជកម្ពុជាប្រចាំប្រទេសអូស្រ្តាលី ដើម្បីពិនិត្យ និងស្វែងយល់អំពីសក្តានុពលវិនិយោគទាក់ទងនឹងវិស័យដឹកជញ្ជូនផ្លូវអាកាស វិស័យកសិកម្ម និងមានបំណងជំរុញឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និង ក្រុងGeelong នៃប្រទេសអូស្ត្រាលី។
លោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត រីករាយនឹងសហការ និងសូមស្វាគមន៍គណៈប្រតិភូ មកកាន់ខេត្តក្នុងខេត្តសៀមរាប ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានបន្តភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។
