រដ្ឋបាលខេត្តសៀមរាប

Siemreap Administration

រដ្ឋបាលខេត្តសៀមរាប

Siemreap Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការធ្វើនីត្យានុកូលកម្មលើបរិញ្ញាបត្រ

ដោយ Thap Kakadaចំនួនទស្សនា (105)
គោលបំណង៖
បញ្ជាក់ភាពត្រឹមត្រូវលើឯកសារថតចម្លង
មូលដ្ឋានគតិយុត្ត៖
ប្រកាសអន្តរក្រសួងលេខ១៤៣៤២ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
ប្រជាពលរដ្ឋខ្មែរ
ស្តង់ដារសេវា៖
ការធ្វើនីត្យានុកូលកម្មលើបរិញ្ញាបត្រ
-    តម្លៃអតិបរមា ៖ ១ ០០០ រៀល ក្នុង ១សន្លឹក
-    រយៈពេលអតិបរមា ៖ ០៣ថ្ងៃ (ថ្ងៃធ្វើការ)
-    សុពលភាព ៖ អចិន្ត្រៃយ៍
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីធ្វើនីត្យានុកូលកម្មលើបរិញ្ញាបត្រ អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវបរិញ្ញាបត្រច្បាប់ដើម និងច្បាប់ចម្លង។
នីតិវិធីនៃការផ្ដល់សេវា៖
នីតិវិធីនៃការធ្វើនីត្យានុកូលកម្មលើបរិញ្ញាបត្រ មានចំនួន ១២ដំណាក់កាលដូចខាងក្រោម ៖
១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
១១. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
១៣. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
កន្លែងផ្តល់សេវា
  • អង្គភាពច្រកចេញចូលតែមួយខេត្ត
    • អាសយដ្ឋាន ៖
      • ផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
    • ទីតាំងនៅលើផែនទី ៖

ផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

អ៊ីមែល : srphall@siemreap.gov.kh

លេខទូរស័ព្ទ : (+855)63 765 343

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តសៀមរាប

កែប្រែចុងក្រោយ : 4 ថ្ងៃមុន