រដ្ឋបាលខេត្តសៀមរាប

Siemreap Administration

រដ្ឋបាលខេត្តសៀមរាប

Siemreap Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អាជ្ញាបណ្ណទេសចរណ៍នៃអាជីវកម្មសណ្ឋាគារ ឬសណ្ឋាគារអាផាតមិន ឬ សណ្ឋាគារស្វីត ឬសណ្ឋាគាររីសត ឬបឹងហ្គាឡូ ឬម៉ូតែល ឬឡូដ៍ (Lodge)ដែលមានចំណុះត្រឹម ២១ ដល់ ៣០ បន្ទប់

ដោយ Thap Kakadaចំនួនទស្សនា (122)
គោលបំណង៖
ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទុកចិត្តដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍
មូលដ្ឋានគតិយុត្ត៖
ព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៧ ចុញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ច្បាប់ស្តីពីទេសចរណ៍ • ប្រកាសរួមលេខ ៩៩៧ សហវ.ប្រក ចះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការ ផ្តល់សេវាធារណៈរបស់ក្រសួងទេសចរណ៍ • ប្រកាសលេខ ០៤១ ប្រក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
អតិថិជនដែលមានសិទ្ធទទួលសេវា៖
ជនជាតិខ្មែរ ជនជាតិបរទេស នីតិបុគ្គល
ស្តង់ដារសេវា៖
តម្លៃសេវា : សណ្ឋាគារ ឬសណ្ឋាគារអាផាតមិន ឬសណ្ឋាគារស្វីត ឬសណ្ឋាគាររីសត ឬបឹងហ្គាឡូ ឬម៉ូតែល ឬឡូដ៍ (Lodge)ដែលមានចំណុះពី ២១ ដល់ ៣០បន្ទប់ តម្លៃសេវា ៨០០,០០០ រៀល
•    មានរយៈពេល : ២៨ ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីផ្តល់ឲ្យអាជ្ញាបណ្ណទេសចរណ៍
•    សុពលភាពៈ ០១ ឆ្នាំ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
សូមជូនភ្ជាប់មកជាមួយៈ
១.លិខិតបញ្ជាក់ទីតាំងប្រកបអាជីវកម្ម.................................... ០១ ច្បាប់
២. លិខិតអនុញ្ញាតសាងសង់ ឬជួលជុល...................................០១ ច្បាប់
៣. វិញ្ញាបនបត្រឬលិខិតបញ្ជាក់ចុះបញ្ចីពាណិជ្ជកម្ម..................... ០១ច្បាប់
៤.លិខិតបញ្ជាក់លើប្រព័ន្ធការពារសន្តិសុខ សុវត្ថិភាព អគ្គីភ័យ…….០១ច្បាប់
៥. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ថតចម្លង)....................០១ច្បាប់
៦. រូបថតអ្នកគ្រប់គ្រង(៤x៦) ចំនួន.................................... ...០៣សន្លឹក
៧. បង្កាន់ដៃបង់ប្រាក់.......................................................... ០១ច្បាប់ ទាញយកទម្រង់បែបបទស្នើសុំ
នីតិវិធីនៃការផ្ដល់សេវា៖
មានចំនួន ០៥ ដំណាក់កាល៖
១.ក្រុមការងារអាជ្ញាបណ្ណទេសចរណ៍ (ទទួលពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ បង្គាន់ដែទទួលប្រាក់ និងបញ្ជូនឯកសារទៅនាយកដ្ឋានជំនាញ)
២.នាយកដ្ឋានជំនាញ(បញ្ជូនទៅថ្នាក់អគ្គនាយកដ្ឋានទេសចរណ៍)
៣.ថ្នាក់អគ្គនាយកទេសចរណ៍ (បញ្ជូនទៅថ្នាក់ដឹកនាំក្រសួង)
៤.ថ្នាក់ដឹកនាំក្រសួង(រដ្ឋមន្រ្តីចុះហត្ថលេខា និងបញ្ជូនទៅនាយកដ្ឋានរដ្ឋបាល)
៥.នាយកដ្ឋានរដ្ឋបាល (ចុះលេខ និងបញ្ជូនមកក្រុមការងារអាជ្ញាបណ្ណទេសចរណ៍) បង្ហាញនីតិវិធី
កន្លែងផ្តល់សេវា
  • អង្គភាពច្រកចេញចូលតែមួយខេត្ត
    • អាសយដ្ឋាន ៖
      • ផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
    • ទីតាំងនៅលើផែនទី ៖

ផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

អ៊ីមែល : srphall@siemreap.gov.kh

លេខទូរស័ព្ទ : (+855)63 765 343

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តសៀមរាប

កែប្រែចុងក្រោយ : 2 ថ្ងៃមុន