
ក្នុងកិច្ចពិភាក្សាទៅលើរបាយការណ៍ប្រចាំឆ្នាំ២០២១ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត បានផ្តោតទៅលើរបាយការណ៍ឆ្នាំ ព្រមទាំងបញ្ហាអ្នកសុំទាន នៅតាមតំបន់រមណីយដ្ឋាន និង បញ្ហាផ្លូវជាតិលេខ៦៤ លេខ៦៧ និងលេខ៦៨ ដែល រងការខូចខាត និង លើកពីករណីសណ្តាប់ធ្នាប់សាធារណៈនៅតាមបណ្តាផ្លូវក្នុងក្រុង សំខាន់ផ្លូវទាំង៣៨ខ្សែ ក្នុងនោះដែរក៏បានធ្វើការពិភាក្សាទៅលើនិមិត្តសញ្ញាចំនួន០៩ស្រុកផងដែរ ។ ឆ្លងតាមពិភាក្សា ត្រួតពិនិត្យទៅតាមរបៀបវារៈដែលបានគ្រោះទុក និង ការបកស្រាយបំភ្លឺរបស់មន្ទីរ អង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម ទៀ សីហា ក៏ឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ ខេត្តសៀមរាបបានរងគ្រោះដោយវិបត្តិកូវិដ១៩ ដែលធ្វើវិស័យសេដ្ឋកិច្ចក្នុងខេត្តធ្លាក់ចុះ ។ ក្នុងករណីនេះ ដោយមានកិច្ចសហការល្អពីគ្រប់បណ្តាមន្ទីរ អង្គភាពកងកម្លាំងទាំង៣ ក្នុងប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ សំខាន់វីរុសបម្លែងថ្មី (អូមីក្រុង) មិនឲ្យចូលក្នុងសហគមន៍ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរ ពីភាពជោគជ័យនៃការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្ស សម្រាប់អភិវឌ្ឍន៍ក្រុងទេសចរណ៍សៀមរាប-អង្គរ ជាចំណងដៃដ៏ពិសិដ្ឋនៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទាំងការតស៊ូប្តូរផ្តាច់ ឆ្លងកាត់វិបត្តិកូវីដ-១៩ ដើម្បីអនាគតដែលត្រូវរង់ចាំ ដោយការប្រើប្រាស់ឱកាស ជាដំណោះស្រាយ ទម្លុះទម្លាយបញ្ហាប្រឈម ប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះឯកឧត្តមក៏បានជម្រុញដល់បណ្តាក្រុង ស្រុង ធ្វើការផ្សព្វ ផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មកទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ)ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី១០ មករាខាងមុខនេះ និង ជម្រុញយកចិត្តទុកដាក់លើកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។
ក្នុងនោះដែរឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា កិច្ចប្រជុំបានវាយតម្លៃខ្ពស់បំផុត ចំពោះជោគជ័យនៃការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្ស សម្រាប់អភិវឌ្ឍន៍ក្រុងទេសចរណ៍សៀមរាប-អង្គរ ដែលជាចំណងដៃដ៏ពិសិដ្ឋនៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទាំងការតស៊ូប្តូរផ្តាច់ ឆ្លងកាត់វិបត្តិកូវីដ-១៩ ដើម្បីអនាគតដែលត្រូវរង់ចាំ ដោយការប្រើប្រាស់ឱកាស ជាដំណោះស្រាយ ទម្លុះទម្លាយបញ្ហាប្រឈម ប្រកបដោយប្រសិទ្ធភាព។ ម៉្យាងទៀត សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្សនៃក្រុងសៀមរាប គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍ក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលមានតម្រូវការបំពាក់សម្បទាផ្សេងៗទៀត ទំនើបកម្ម ទាន់សម័យ នៅក្នុងរង្វង់នៃការរក្សា តម្លៃអត្តសញ្ញាណជាតិ។
ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការណែនាំមួយចំនួនដល់រដ្ឋបាលខេត្ត ត្រូវធ្វើការកែតម្រូវនូវខ្លឹមសារ និង តួលេខ អក្ខរាវិរុទ្ធនៅក្នុងរបាយការណ៍ ព្រមទាំងសូមឲ្យបណ្តាក្រុង ស្រុក ធ្វើការកែសម្រួល បំពេញបន្ថែមទៅលើនិមិត្តសញ្ញាស្រុករបស់ខ្លួន ដើមី្បដាក់ជូនទៅក្រសួងមហាផ្ទៃធ្វើការសម្រេច ។ ឯកឧត្តមក៏បានជម្រុញដល់កម្លាំងសមត្ថកិច្ច ក៏ដូច អាជ្ញាធរក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ៕
+20
មតិ 1
ចែករំលែក 34
ចូលចិត្ត
មតិ
ចែករំលែក