រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារស្នូល​ នៃវេទិកាទីក្រុងឆ្លាតវៃ​ ខេត្តសៀមរាបដេីម្បីពិនិត្យ​ និងពិភាក្សា​លេីការប្រកួតប្រជែងរបស់នស្សិតចំនួនពីរក្រុម​ ក្រុមហ៊ុន Forval Cambodia​ និងក្រុមហ៊ុន Smart Axiata​

  • 1
  • ដោយ vannak

កាលពីរសៀលថ្ងៃទី៤ ខែមីនា​ ឆ្នាំ២០២៥​ នៅសាលប្រជុំធំសាលាបានដំណេីរការកិច្ចប្រជុំក្រុមការងារស្នូល​ នៃវេទិកាទីក្រុងឆ្លាតវៃ​ ខេត្តសៀមរាប​ ដេីម្បីពិនិត្យ​ និងពិភាក្សា​លេីការប្រកួតប្រជែងរបស់និស្សិតនៃវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជាចំនួនពីរក្រុម​ ក្រុមហ៊ុន Forval Cambodia​ និងក្រុមហ៊ុន Smart Axiata​ ក្រោមអធិបតីភាពឯកឧត្តម​ យុន​ លីនណេ​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសចៃការ(Jica)​ និងអ្នកពាក់ព័ន្ធ។

ជាមួយគ្នានេះ​ ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជាចំនួនពីរក្រុមបានធ្វេីបទបង្ហាញស្តីពីសុវត្ថិភាពអ្នកថ្មើរជើង (Pedestrian Safety)ក្នុងតំបន់មួយចំនួននៃក្រុងសៀមរាប​ និងបានធ្វេីបទបង្ហាញអំពីទស្សនវិស័យទេសចរណ៍ (Tourism Foresight)​ ដោយផ្អែកលើទិន្នន័យ ដើម្បីចីរភាពទេសចរណ៍។ ដោយឡែក​ ចំពោះក្រុមហ៊ុន Smart Axiata​ បានបង្ហាញនូវការយល់ដឹងអំពីទេសចរណ៍នៅខេត្តសៀមរាប​ និងក្រុមហ៊ុន Forval Cambodia​ បានបង្ហាញនូវការអនុវត្តប៊ូតុងសង្គ្រោះបន្ទាន់សាធារណៈតាមរយៈម៉ាស៉ីនប្រកាសអាសន្ននៅខេត្តសៀមរាបដែលមានទីតាំងនៅផ្លូវសុខសាន្ត​ សម្រាប់សាធារណជនជូនដំណឹងទៅប៉ូលីសនៅពេលមានឧបទ្ទវហេតុកេីតឡេីង។

បន្ទាប់ពីបទបង្ហាញ​ អង្គប្រជុំក៏បានលេីកឡេីងនូវសំណួរ​ និងចម្លេីយពីក្រុមនិស្សិត​ ក៏ដូចជាក្រុមហ៊ុនផងដែរ​។ លោក​ យុន​ លីនណេ​ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារបច្ចេកទេសចាយការ​ ដែលបានគាំទ្រនូវបច្ចេកទេស​ស្មាតស៉ីធីដល់ខេត្តសៀមរាប​ និងសូមថ្លែងអំណរគុណចំពោះប្អូនៗនិស្សិត​ និងក្រុមហ៊ុនដែលស្រាវជ្រាវ​យ៉ាងលម្អិត​ ដេីម្បីលេីកគម្រោង​ល្អៗនេះមកបង្ហាញដល់ក្រុមការងារ។

អត្ថបទទាក់ទង